តើ អឹមបេឡាជាអ្វី?
អឹមបេឡា ម៉ាក់ស៊ីម៉ា គឺជាអ្នកតំណាងរបស់ម៉ាក់ស៊ីម៉ា នៅតាមតំបន់ប្រតិបត្តិការនីមួយៗប្រចាំភូមិ ពួកគាត់មានតួនាទីផ្សព្វផ្សាយ និងចុះឈ្មោះអតិថិជននៅក្នុងតំបន់ដែលគាត់គ្រប់គ្រង
ហើយពួកគាត់អាចផ្តល់ប្រាក់កម្ចីទៅអោយប្រជាជនដែលរស់នៅក្នុងភូមិ ឬសហគមន៍របស់ពួកគាត់តែម្តង។
តើ មានអត្ថប្រយោជន៍អ្វីខ្លះ?
អឹមបេឡា ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា
- ទទួលប្រាក់ខែចាំខែ ប្រាក់លើកទឹកចិត្ត (អត្ថប្រយោជន៍ទៅលើផលិតភាពការងារ)
- ទទួលបាននូវការបណ្តុះបណ្តាលពីមន្ត្រីជំនាញរបស់ម៉ាក់ស៊ីម៉ា
- ទទួលបានចំណេះដឹងទាក់ទងនឹងហិរញ្ញវត្ថុ
- ទទួលបានបទពិសោធការងារជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ាក់ស៊ីម៉ា
- អាចមានឪកាសក្លាយជាបុគ្គលិក របស់ម៉ាក់ស៊ីម៉ា
- ទទួលបានចំណេះដឹងថ្មីៗ និងជួយបង្កើនប្រាក់ចំណូលបន្ថែម ជួយការងារសង្គមតាមរយៈការផ្ដល់ប្រាក់កម្ចីជូនប្រជាជនក្រីក្រតាមសហគមន៍
ហេតុអ្វី ខ្ញុំត្រូវក្លាយជា អឹមបេឡា?
គឺខ្ញុំចង់ជួយការងារសង្គមតាមរយៈការផ្ដល់ប្រាក់កម្ចីជូនប្រជាជនក្រីក្រតាមភូមិ និងសហគមន៍ដើម្បីអោយពួកគាត់មានជីវភាពកាន់តែប្រសើរឡើងទទួលបានចំណេះដឹងថ្មីៗ
ទាក់ទងនឹងហិរញ្ញវត្ថុ និងជួយបង្កើនប្រាក់ចំណូលបន្ថែម
ផលិតផល កម្ចីផ្សេងៗ

កម្ចីអឹមបេឡា
ជួបជាមួយប្រធានសមាគមភូមិរបស់យើងនៅតំបន់របស់អ្នក
និងទទួលបានប្រាក់កម្ចីរហ័សដោយមិនចាំបាច់ទៅសាខា។

កម្ចីខ្នាតតូច
កំពុងស្វែងរកកម្ចីរហ័សសម្រាប់ប្រើប្រាស់បន្ទាន់? ដាក់ពាក្យស្នើសុំឥឡូវនេះតាមប្រព័ន្ធ អ៊ីនធឺណែតនោះអ្នកនិងទទួលបានការអនុម័តក្នុងរយៈពេលមួយថ្ងៃតែប៉ុណ្ណោះ។

កម្ចីសហគ្រាសខ្នាតតូច
គ្រោងនឹងពង្រីកអាជីវកម្មរបស់អ្នក? ម៉ាក់ស៊ីម៉ា អាចផ្តល់ប្រាក់កម្ចីចាប់ពី ៥,០០០ ទៅ ២៧,០០០ ដុល្លារជាមួយនឹងរយៈពេលខ្ចីរហូតដល់ ៤៨ ខែ។